គេហទំព័រផ្លូវការ គណបក្សប្រជាជនកម្ពុជា ស្រុកទ្រាំង – CPP Traing

  • អបអរសាទរនិងគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

    ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ចូលរួមអបអរសាទរនិងគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមានការសម្របសម្រួលពី ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន និង ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ សេចក្ដីថ្លែងការណ៍រួមជាប្រវត្តិសាស្រ្តនេះ បានបើកឡើងនូវទំព័រថ្មីនៃការធានាសន្តិភាពយូរអង្វែង និងឈានទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាជំហានវិជ្ជមានដ៏សំខាន់ក្នុងការប្រែក្លាយតំបន់ព្រំដែនជម្លោះ ទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៏