គេហទំព័រផ្លូវការ គណបក្សប្រជាជនកម្ពុជា ស្រុកទ្រាំង – CPP Traing

, ,

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជួបសំណេះសំណាលគ្រួសារកងទ័ពឈរជើងនៅសមរភូមិជួរមុខព្រំដែន កម្ពុជា-ថៃ ទូទាំងស្រុកទ្រាំង

Vid Avatar

តាកែវ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងទ័ពឈរជើងនៅសមរភូមិជួរមុខព្រំដែន កម្ពុជា-ថៃ ទូទាំងស្រុកទ្រាំង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសហប្រធាន និងក្រុមការងារ បានរៀបចំអំណោយជូនដល់គ្រួសារកងទ័ព ចំនួន ៩០គ្រួសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំទាំង១៤ និងគ្រួសារកងទ័ព នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។

spv Avatar

Leave a Reply

Your email address will not be published. Required fields are marked *

សូមអរគុណសន្តិភាព!

Latest posts