2024-2025
-

អបអរសាទរនិងគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ចូលរួមអបអរសាទរនិងគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមានការសម្របសម្រួលពី ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន និង ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ សេចក្ដីថ្លែងការណ៍រួមជាប្រវត្តិសាស្រ្តនេះ បានបើកឡើងនូវទំព័រថ្មីនៃការធានាសន្តិភាពយូរអង្វែង និងឈានទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាជំហានវិជ្ជមានដ៏សំខាន់ក្នុងការប្រែក្លាយតំបន់ព្រំដែនជម្លោះ ទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
-

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណបក្សស្រុកទ្រាំង
តាកែវ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណបក្សស្រុកទ្រាំង។ **** H.E. Dr. Sok Pheng and H.E. Sok Puthyvuth chaired a Meeting of the Permanent Committee of the Traing District Party…
-

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជួបសំណេះសំណាលគ្រួសារកងទ័ពឈរជើងនៅសមរភូមិជួរមុខព្រំដែន កម្ពុជា-ថៃ ទូទាំងស្រុកទ្រាំង
តាកែវ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងទ័ពឈរជើងនៅសមរភូមិជួរមុខព្រំដែន កម្ពុជា-ថៃ ទូទាំងស្រុកទ្រាំង។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសហប្រធាន និងក្រុមការងារ បានរៀបចំអំណោយជូនដល់គ្រួសារកងទ័ព ចំនួន ៩០គ្រួសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំទាំង១៤ និងគ្រួសារកងទ័ព នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាស្ថាន វ៉ាន់ដា
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាស្ថាន វ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ និងនិស្សិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ H.E. Sok…
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញអម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលសម្ដែងការគួរសមរបស់ប្រតិភូយុវជន នៃកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញអម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្នុងពិធីជួបសំណេះសំណាលសម្ដែងការគួរសមរបស់ប្រតិភូយុវជន នៃកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ…
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញពិសារអាហារសាមគ្គីជាមួយនិស្សិតបញ្ចូលទិន្នន័យសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) បានអញ្ជើញពិសារអាហារសាមគ្គីជាមួយនិស្សិតបញ្ចូលទិន្នន័យសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី នាងកញ្ញាអនុប្រធាន សមាជិក អ.ម.ត និងនិស្សិត អ.ម.ត នៅភោជនីយដ្ឋានវ័នម័រ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ…
-

អបអរសាទរពិធីចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសិក្សារបស់បេក្ខជនអាហារូបករណ៍
អបអរសាទរពិធីចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសិក្សារបស់បេក្ខជនអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្ដល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមក្មួយៗប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ខិតខំប្រឹងប្រែងរៀនសូត្រឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤









